ព័ត៌មានជាតិ

ជិះម៉ូតូយប់គ្មានភ្លើងបំភ្លឺផ្លូវ ត្រូវរថយន្តបុកស្លាប់ នៅកៀនស្វាយ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត បានបុកម៉ូតូដែលជិះគ្មានភ្លើងបំភ្លឺបើកបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៦ និង៤៥នាទីយប់ល្ងាច ថ្ងៃទី០៨ ខែកញ្ញា នៅចំណុចបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះសោម រាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ បើកម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េពណ៌ ក្រហមគ្មានស្លាកលេខ និងគ្មានភ្លេឺងបំភ្លឺផ្លូវ។
ចំណែកភាគីរថយន្តអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បើករថយន្ត ប្រភេទកុងទ័រនឺសណ្តោងរឺុម៉កម៉ាក DAEWOO ពណ៌ខៀវពាក់ ស្លាកលេខភ្នំពេញ3B-2775 បន្សល់ទុកនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា វេលាម៉ោងកើតហេតុខាងលើម៉ូតូជនរងគ្រោះបើកក្នុងទិសដៅអ្នកលឿង.ភ្នំពេញពេលបើកដល់ចំណុចកើតហេតុ រថយន្តបង្កបើកក្នុងទិសដៅភ្នំពេញអ្នកលឿង បញ្ច្រាសជាមួយម៉ូតូជនរងគ្រោះ ពេលនោះរថយន្តបង្ក បានជែងវ៉ារថយន្តធុនធំមួយគ្រឿងទៀតក៏ជ្រុលមកបុកម៉ូតូជនរងគ្រោះចំពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់នៅនិងកន្លែងកើតហេតុ ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខបានប្រហែល៥០ម៉ែត្រក៏ឈប់ រួចហើយអ្នកបើកបរបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។

ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា បណ្ដាលមកពីរថយន្តធ្វេសប្រហែសពេលបើកវ៉ាមិនបានមើលស្ថានភាពខាងមុខច្បាស់៕

photo_2016-09-08_23-29-53photo_2016-09-08_23-30-02photo_2016-09-08_23-30-06photo_2016-09-08_23-30-09

មតិយោបល់