ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៤០នាទី យប់ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រកធ្យូង ផ្លូវ៣៣៦ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ សូ រ៉ាវី ហៅវី ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ បើកបររថយន្តតាក់ស៊ីភ្នំពេញ -តាកែវ ស្នាក់នៅផ្ទះជួលផ្លូវលំ ភូមិដើមត្រែង សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ក្រាមពណ៌សថ្លាចំនួន៥កញ្ចប់តូច (សង្ស័យជាគ្រឿងញៀន) ,ទូរសព្ទដៃមួយគ្រឿងម៉ាកសាំស៊ុង ពណ៌ក្រហម។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕


មតិយោបល់