ត្បូងឃ្មុំៈ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី នៅចំណុចភូមិ តារៀម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្ម ដោយបង្កឡើងដោយឈ្មោះ ផល សុផាន់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតារៀម ឃុំចុងជាច ស្រុកតំបែរ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហ៊ុល គឹមឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ដោយមូលហេតុ មានគំនុំពីមុន ។
ក្រោយពេលកើតេតុជនស្ង័យ ត្រូវបាន សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចាប់ខ្លួន និងសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់