កំពតៈ យោងតាមស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា កាលពីវេលាម៉ោង ៩ និង៣០ នាទីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញ បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ បានចំនួន ០២ នាក់៖
១.ឈ្មោះ PLASSE STEVE ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិកាណាដា សញ្ជាតិបារាំង ស្នាក់នៅភូមិ/សង្កាត់ខាងលើ ។
២.ឈ្មោះ មិញ ស៊ាលី ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិអ្នកលឿង ឃុំសាយខរ ស្រុកព្រៃវែង ខេត្តព្រៃវែង។
ដកហូតវត្ថុតាង៖ ថ្នាំញៀនចំនួន ០៤ កញ្ចប់។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕


មតិយោបល់