ប៉ៃលិនៈ បុរសម្នាក់ គ្រាន់តែរឿងលោកយាយស្តីបន្ទោសណែនាំសោះ បែរជាខឹងសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ស្លាប់ដូចបំណង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះដែលស្លាប់ខាងលើមានឈ្មោះ សឿន ម៉ាញ ភេទប្រុស អាយុ២៦ឆ្នាំ
ស្នាក់នៅជាមួយយាយឈ្មោះ វ៉ាន់ ភ្លោះ អាយុ ៨៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចបានខឹងនឹងលោកយាយអប់រំណែនាំរឿងតិចតួច ក៏សម្រេចចិត្តផឹកថ្នាំស្មៅ សម្លាប់ខ្លួនតែម្តងទៅ តែជនរងគ្រោះទើបតែដាច់ខ្យល់ស្លាប់នៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់