ព័ត៌មានជាតិ

First News៖ ឆក់ទៀតហើយនៅខណ្ឌទួលគោក

ភ្នំពេញ: មុននេះបន្តិច មានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់សន្លប់បាត់ស្មារតី ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់