ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង័្សយបានម្នាក់

បាត់ដំបងៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦និង៤០នាទី នៅចំនុចក្រុមទី១៤ ស្ថិតនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក កុយ ហៀង ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ស្តែងនិងបានឃាត់ខ្លួនជន សង្ស័យ ០១នាក់ឈ្មោះ ទី ច្រឹប ភេទស្រី អាយុ ៥៨ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងប្លាស្ទិកចំនួន ០៩ ថង់សង្ស័យមានសារធាតុញៀន។
-ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ក្រហម មានអក្សរ បរទេស (WY) ពីខាងលើចំនួន ១១គ្រាប់សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន០១គ្រឿងចាស់។
-ថងសម្រាប់រំលែកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់