ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះធ្វើការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ក្នុងខណ្ឌឫស្សីកែវ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកនាយប៉ុស្ដិ៍ឫស្សីកែវ តូច គឹមសុង បានដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍ និងប្រជាកាពារសង្កាត់ ស្រាវជ្រាវបង្ក្រាបករណីប្រើប្រាស់ថ្នាំញៀនមួយករណី ឃាត់ខ្លួនបានមនុស្ស០៣នាក់ និងឩបករណ៍ប្រើប្រាស់មួយចំនួន ស្ថិតក្នុងក្រុមទី១០ ផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
បច្ចុប្បន្ននគរបាលប៉ុស្ដិ៍ឫស្សីកែវ កំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ។





មតិយោបល់