ព័ត៌មានបច្ចេកវិទ្យា

LG G6 សាកឆ្កូតជាមួយចុងកាំបិត លទ្ធផលពិតមិនគួរឱ្យជឿ

G6 គឺជាកំពូលទូរសព្ទម៉ូឌែលចុងក្រោយបង្អស់របស់ក្រុមហ៊ុន LG ដែលទើបប្រកាសចេញជាផ្លូវការថ្មីៗនេះ ដោយអេក្រ់មុខរបស់វាក្រាលដោយស្រទាប់កញ្ចក់ Gorilla Glass 4 ឯសម្បកខាងក្រោយក្រាលដោយស្រទាប់កញ្ចក់ Gorilla Glass 5 ដើម្បីការពារការកោសឆ្កូត ឬជ្រុះធ្លាក់ជាយថាហេតុណាមួយ។

ដោយចង់ដឹងពីភាពរឹងមាំពិតប្រាកដនៃស្រទាប់កញ្ចក់នោះ ម្ចាស់គណនី YouTube មួយក្នុងប្រទេសអីុស្រាអ៊ែល បានបង្ហោះផ្សាយវីដេអូសាកល្បងយកចុងកាំបិតមុខស្រួចឆូតទៅលើសម្បកខាងក្រោយរបស់ LG G6 ជាច្រើនលើកច្រើនសារ ហើយលទ្ធផល គឺពុំឃើញមានអ្វីទាំងអស់ និយាយរួមគឺទទេស្អាតតែម្តង។ បើចង់ដឹងថាយ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាៈ

មតិយោបល់