ព័ត៌មានជាតិ

សាហាវម៉េស ! ប្រច័ណ្ឌពេកឃុំប្រពន្ធក្នុងបន្ទប់ជួលវាយទក់សាច់

ភ្នំពេញ:​ នារីម្នាក់រត់ទៅប្តឹងសម្ថកិច្ច សុំអោយជួយអន្តរាគមន៍ទាំងក្បាលប៉ង់ស្មង់ ក្រោយពីរត់រួចពីកណ្តាប់ដៃប្តីចិត្តព្រៃផ្សៃ វាយធ្វើបាបហើយថែមទាំងឃុំឃាំងនៅក្នុងបន្ទប់ជួល ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦​ ខែមីនា​ឆ្នាំ២០១៧ ក្រោយពីនារីម្នាក់រត់មកសុំប៉ុស្តិ៍នគរបាលចោមចៅជួយអន្តរាគមន៍ ។

ប្រភពព័ត៌មានបានអោយដឹងថា នារីរងគ្រោះឈ្មោះ ស៊ុន​ មករា​ ភេទស្រីអាយុ១៨​ ឆ្នាំមុខរបរកម្មការិនីរោង​ចក្រ​ ស្នាក់នៅក្នុងបន្ទប់ជួលភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ។​ មានស្រុកកំណើតនៅភូមិអណ្តូងប្រាំង​ ឃុំគង់ពិសី​ ស្រុកគង់ពិសី​ កំពង់ស្ពឺ​ ។ ចំណែកប្តី​ ឈ្មោះ ពៅ យូរឹម អាយុ២៦​ឆ្នាំ​ មុខរបរកម្មកសំណង់​ មានស្រុកំណើតនៅខេត្តព្រះសីហនុ ។

តាមការៀបរាប់ពីនារីរងគ្រោះបានអោយដឹងថា​ រួបនាង និងប្តីបានរៀបការពេញច្បាប់អស់រយះពេល២ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ទើបតែបាន១ខួប​ ។ ជារៀងរាល់ថ្ងៃលោកប្តីរបស់នាងតែងតែរករឿងមិនឈប់ ដោយចោទថានាងចេញទៅធ្វើការមានលួចលាក់មានសាហាយស្មន់ ជាមួយអ្នកធ្វើការទាំងរូបនាងមិនដឹងខ្លួនសោះ ។ លុះល្ងាចថ្ងៃទី៥​ ខែមីនា​ នាងបានទៅលេងនៅបន្ទប់មិត្តភ័ក្តនៅជិតផ្សារទួលពង្រ លុះវេលាម៉ោង៨​យប់នាងក៏បានអោយមិត្តនាងជូនទៅបន្ទប់វិញ ខណៈទៅបានពាក់កណ្តាល្លូវ ក៏ជួបប្តីរបស់នាងហើយនាងក៏បានអោយមិត្តភ័ក្តទៅវិញដោយនាងបានជិះម៉ូតូទៅបន្ទប់ជាមួយប្តីនាង។ បន្ទាប់ពីទៅដល់បន្ទប់ស្រាប់តែប្តីនាងចាក់សោរបន្ទប់ ហើយយកកាំបិតកាប់ក្បាលរបស់នាង បណ្តាលអោយបែកហូរឈាមស្រោចខ្លួន និងគំរាមមិនអោយស្រែក ។ ពេលនោះនាងសុំចេញទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសតែប្តីនាងមិនអោយចេញ ដោយចាក់សោរឃុំឃាំងនៅខាងក្នុងបន្ទប់អស់ពេញមួយយប់ ។ លុះព្រឹកឡើងទើបសុំចេញមកក្រៅ ដោយប្រាប់ថានាងទៅបើកប្រាក់ខែទើបប្តីនាងយល់ព្រម ហើយនាងក៏បាននៅមន្ទីរពេទ្យដើម្បីដេរមុខរបួសអស់ជាង១០ថ្នេររួចក៏បានទៅសម្រាកនៅបន្ទប់បងប្អូន រហូតមកវេលាម៉ោង៥ល្ងាច​ ថ្ងៃដដែល​ ទើបអោយបងប្អូនដឹកទៅប៉ុស្តិ៍នគរបាលចោមចៅ សុំការអន្តរាគមន៍តាមផ្លូវច្បាប់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលការដើម្បីចាត់ការតាមនិតិវិធី ៕

https://youtu.be/nqDaboz_o1o

មតិយោបល់