ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ចរាចរសារធាតុញៀន ក្នុងខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ:កម្លាំងជំនាញ នគរបាល ស្រុកក្រូចឆ្មារ បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ស្រី ពិទូ ហៅ ជូ ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅ ភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ វេលាម៉ោង០៥:៣០នាទី ល្ងាចថ្ងៃទី១១ ឧសភា ២០១៦ នេះ។

ស្តីពីការបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចខាងលើ មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូូត ម៉្សៅក្រាម ពណ៌ស សង្ស័យជា ថ្នាំញៀន ចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ០១កញ្ចប់) ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹង ០១គ្រឿង និងសម្ភារ:វេចខ្ចប់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់៕

photo_2016-05-11_21-03-53 photo_2016-05-11_21-03-55 photo_2016-05-11_21-03-58

មតិយោបល់