ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល និង តំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ចុះចែកទឹកសុទ្ធ ៣៥០០យួរ ដល់ប្រជាពលរដ្ឋ ១១៣៥គ្រួសារ

ខេត្តព្រះសីហនុ:ដោយអនុត្តន៍ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យអាជ្ញាធរមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ចុះចែកទឹកជូនប្រជាពលរដ្ឋ ដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់ នាពេលបច្ចុប្បន្ន។

ក្នុងយុទ្ធការ សម្ដេចតេជោ ចែកទឹកជូនប្រជាជន នៅទូទាំងប្រទេស នេះ កាលពីថ្ងៃទី១១ ឧសភា ២០១៦ ឯកឧត្តមឧត្តមសេនីយ៍ ទោ ជួន ណារិន្ធ ស្នងការនគរបាល ខេត្តព្រះសីហនុ ក្រោមកិច្ចគាំទ្រ ពីតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង បានដឹកទឹក ជាច្រើន ម៉ែត្រគូប ទឹកបរិសទ្ឋ ចំនួន ៣៥០០យួរ ដែលជាអំណោយរបស់ តំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ចែកជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ភូមិពូធឿង និង ភូមិបិតទ្រាំង ឃុំបិទត្រាំង ស្រុកព្រៃនប់ ចំនួន ១.១៣៥គ្រួសារ។

ឯកឧត្តម ឧត្តមសេនីយ៍ ទោ ជួនណារិន្ធ ស្នងការ មានប្រសាសន៍ ក្នុងពិធីយុទ្ធនាការ សម្ដេចតេជោ ចែកទឹកជូនប្រជាជន បានថ្លែងអំណរគុណ ចំពោះតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង បានផ្ដល់ទឹកស្អាត ជូនប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជន នៅក្នុង ខេត្តព្រះសីហនុ ទាំងមូល កំពុងជួយការខ្វះខាតទឹកប្រើប្រាស់ ក្នុងពេលនេះ។ លោកស្នងការ បានឱ្យបងប្អូនប្រើប្រាស់ទឹក មានការសន្សំសំចៃ ដើម្បីប្រើប្រាស់បានយូរ។

ចំពោះយុទ្ធនាការចែកទឹកនេះ អាជ្ញាធរ នៅតែបន្តជារៀងរាល់ថ្ងៃ រហូតដល់បងប្អូនមានទឹក ប្រើប្រាស់គ្រប់គ្រាន់ ឡើងវិញ៕

photo_2016-05-11_21-01-17 photo_2016-05-11_21-01-19 photo_2016-05-11_21-01-22 photo_2016-05-11_21-01-24

មតិយោបល់