កណ្តាល: ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង០០នាទីល្ងាចថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៧ នៅចំណុច ភូមិពាមសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឡូញ ផានិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងញៀន ស្នាក់នៅភូមិពាមសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីធ្វើការបង្រ្កាប សមត្ថកិច្ចប្រមូលបានវត្ថុតាងដែលរួមមាន ៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍វេចខ្ចប់ ប្រើប្រាស់ មួយចំនួន និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក ZTE ពណ៌ស ។
សមត្ថកិច្ចបានប្រាប់ក្រុមការងារ Post News ថាបន្ទាប់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅ ចំណុចផ្ទះរបស់ជនសង្ស័យ ឈ្មោះ ឡូញ ផានិត នៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។ ភ្លាមៗនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលយើង បានជួបជនសង្ស័យរួចធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច រួចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡូញ ផានិត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពីគេមិនស្គាល់ឈ្មោះ នៅវាលខ្សាច់ សង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ ក្នុងតម្លៃ៤០ម៉ឺនរៀល
ហើយខ្លួនបានរំលែកលក់ឲ្យគេក្នុងមួយកញ្ចាប់តូចតម្លៃ ០៣ម៉ឺនរៀល ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ដើម្បីបន្តអនុវត្តន៏តាមនីតិវិធី ។




មតិយោបល់