ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់អីវ៉ាន់ នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២០ ស្ថិតនៅភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែង។

ម្ចាស់ឈ្មោះ ផែង ស្រូប ប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិកើតហេតុ។

សម្ភារ:ខូចខាត៖
-ឆេះតូបលក់អីវ៉ាន់ទំហំ ១៣ម×១១ម ធ្វើពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
-ឆេះអីវ៉ាន់លក់ចាបហួយទាំងអស់ គិតជាទឹកប្រាក់ប្រហែល ១៥០,០០០បាត (១៥ម៉ឺនបាត)។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ធ្លាក់ចំដបសាំង។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យឆេះដល់ផ្ទះអ្នកដទៃ និង គ្រោះថ្នាក់ដល់មនុស្សទ្បើយ។

ស​មត្ថកិច្ច បានឲ្យដឹងថា ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន កម្លាំងសរុប១៥នាក់ ដោយពីស្ថាននីយ៍រថយន្តពន្លត់អគ្គិភ័យ ទៅកន្លែងកើតហេតុចម្ងាយប្រហែល ១៥គីឡូម៉ែត្រ៕

មតិយោបល់