កំពង់ធំៈប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជនល្មើសឆក់យកម៉ូតូគេចខ្លួនដោយសុវត្តិភាព សមត្ថកិច្ច ដុតដៃដុតជើងស្រាវជ្រាវមុខសញ្ញាចោរប្លន់ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៤។
សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ស្លាប់យ៉ាងអណោចអធម្មនៅក្រោយវត្តទេពនិមិត្តស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានលោក
សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ និង លោកឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកទី ធីរ៉ាវុធ អនុប្រធានមន្ទីរសុខាភិបាល និងលោក ញ៉ែម ឈុនលី អធិការដ្ឋាននគរបាលក្រុងស្ទឹងសែនចូលរួមពិនិត្យកោសល្យវិច្ឆ័យសាកសពជនរងគ្រោះ។
តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះថា សរ ពន្លឺ ភេទប្រុសអាយុ២០ឆ្នាំមានមុខរបរជាអ្នករត់ម៉ូតឌុបរស់នៅក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន ខេត្តកំពង់ធំដែលមានប្រពន្ធឈ្មោះ សា ចន្ទី ភេទស្រីអាយុ២២ឆ្នាំទើបតែសម្រាលបានកូនប្រុសម្នាក់បានរយៈពេល១ខែប៉ុណ្ណោះ គ្មានមុខរបរក៏បាន រត់ម៉ូតូឌុបដើម្បីរកលុយមកចិញ្ចឹមគ្រួសារ តែដល់ថ្ងៃកើតហេតុ ជនរងគ្រោះ ចេញមករត់ម៉ូតូឌុប ដូចសព្វមួយដង តែពុំឃើញត្រឡប់ទៅផ្ទះវិញ លុះព្រឹកឡើងទើបគេប្រទះឃើញដេក ស្លាប់នៅកន្លែងកើតហេតុតែម្តង។
ជនរងគ្រោះបានស្លាប់ ដោយសារចោរប្លន់សំលាប់កាប់៥ពូថៅចំកណ្តាលក្បាល១ពូថៅធ្លាយដល់ខួរចំហៀងក្បាលផ្នែកខាងឆ្វេង៣ពូថៅនិងលើកញ្ចឹងករ១ពូថៅប្លន់យកម៉ូតូម៉ាក់សង់សេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ស្ពឺ 1C1484 រួចហើយឌុបយកសាកសព្វមកទម្លាក់ចោលនៅទីនេះ យកម៉ូតូទៅបាត់!តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះត្រូវបានជនសង្ស័យជួលឲ្យឌុបកាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ លុះមកដល់កន្លែងស្ងាត់ក៏បានធ្វើសកម្មភាពដកពូថៅកាប់ទៅលើជនរងគ្រោះ
ទាំងមិនដឹងខ្លួន!ទើបធ្វើឲ្យជនរងគ្រោះ មិនអាចតដៃបានហើយក៏កាប់ជញ្ច្រាំបន្ថែមទៀតតែម្តងទៅ!ជុំ
វិញករណីនេះសមត្ថកិច្ចកំពង់តែធ្វើការស្រាវជ្រាវដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់