ភ្នំពេញៈ បុរសម្នាក់បានស្លាប់ដាច់ជា ២កំណាត់គួរឲ្យអណោចអធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងរថយន្តពីរគ្រឿង បណ្ដាលឲ្យទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត បង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចយឿត្រី សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស្រី ភ័ត្រា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស្បែក នៅលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
តាមប្រពភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតជិះម៉ូតូម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BA-6930 ជិះពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ហេតុខាងលើ បានជិះវ៉ារថយន្តពីរគ្រឿង បណ្ដាលឲ្យម៉ូតូបានទាក់ដៃចង្កូតចូលរថយន្តកុងតឺន័រកិនដាច់ជា ២កំណាត់ស្លាប់គួរឲ្យអណោចអធម៌។ ចំណែក រថយន្តកុងតឺន័របង្កព្យាយាមបើករត់បាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន យកម៉ូតូរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌព្រែកព្នៅរង់ចាំសាច់ញាតិយកឯកសារ មកនិងប្រគល់ជូនវិញ សពរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់