ព័ត៌មានជាតិ

ករណីដុតភ្លើងទៀន បណ្ដាលឲ្យឆេះផ្ទះខ្ទេចទាំងស្រុង រីឯម្ចាស់រងរបួស

កំពង់ឆ្នាំង: នៅវេលាម៉ោង ០៥និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទំហំ(៤×៥) ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក ក្រាលក្តារ ។

ម្ចាស់ផ្ទះឈ្មោះ មោគ ឃី ភេទស្រី អាយុ ៦៧ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យនៅរាជធានីភំ្នពេញ ។

ទ្រព្យសម្បត្តិដែលត្រូវបានឆាបឆេះអស់មានដូចជា៖
-ម៉ូតូ ០១គ្រឿង (ម៉ាកធូដេ)
-កង់ ០១គ្រឿង
-ទូរស័ព្ទដៃ ០១គ្រឿង
-ឯកសារមួយចំនួនមាន (អត្តសញ្ញាណប័ណ្ណ ០២សន្លឹក សៀវភៅគ្រួសារ ០១ក្បាល សំបុត្រកំណើត ០២សន្លឹក ប្លង់ដី ០៣សន្លឹក កាតគ្រីម៉ូតូ ០២សន្លឹក)
-អង្ករ ០៣ការ៉ុង
-លុយរៀលចំនួន ២លានរៀល ។

មូលហេតុ៖ បណ្តាលមកការដុតពីភ្លើងទៀន ៕

មតិយោបល់