ព័ត៌មានជាតិ

បុរសម្នាក់ ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ដោយមានវិបត្តិផ្លូវចិត្ត

រតនគិរី: លោកអធិការស្រុកអូរជុំ បានប្រាប់ Post News ថា មានករណី បុរសម្នាក់ ធ្វើអត្តឃាត ចងក សម្លាប់ ដោយមានវិបត្តិផ្លូវចិត្ត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ កច វើស ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោកបានបញ្ជាក់បន្ថែមពីមូលហេតុ ដែលបណ្តាលឲ្យបុរសខាងលើ សម្រេចចិត្តធ្វើអត្តឃាត ចងក សម្លាប់ មកពីមានវិបត្តិផ្លូវចិត្តដោយសារតែខ្លួនងងឹតភ្នែក មើលមិនឃើញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុ រួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់