ភ្នំពេញ: មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តម៉ាកប្រាដូមួយគ្រឿងបើកបរដោយស្រ្តីម្នាក់ខុសបច្ចេកទេស បណ្តាលអោយហោះរំលងសួនក្នុងល្បឿន ទៅប៉ះជាមួយរថយន្តឡង់គ្រីសឺរមួយគ្រឿងពីចំហៀងពេញមួយទំហឹង រួចផ្លោងទៅប៉ះជាមួយរុឺម៉កកង់បីដឹកស្រាបៀអាន់ឆ័រមួយគ្រឿងទៀតបណ្តាលអោយខ្ទេចទាំងស្រុង ក្នុងនោះមានជនរងគ្រោះ២នាក់រងរបួសស្រាល ។ ដែលហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ទល់មុខនឹងផ្សារព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។







មតិយោបល់