ព័ត៌មានជាតិ

First News៖ រថយន្តបត់ចូលធនាគារតៃវ៉ាន់ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង បើកបត់ចូលធនាគារតៃវ៉ាន់ មិនប្រយត្ន័បុកជាមួយនឹងម៉ូតូមួយគ្រឿងដែលកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងនោះ យើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត។

https://youtu.be/3zNmDLBjXZ0

មតិយោបល់