ព័ត៌មានជាតិ

ស្ត្រីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅហាង រួចព្យួរ កាបូបនឹងកម៉ូតូ ត្រូវជនសង្ស័យឆក់បានសម្រេច បាត់ទ្រព្យយសម្បត្តិមួយចំនួនធំ

ភ្នំពេញ: ជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពឆក់កាបូបយួរដៃពីស្រ្តីរងគ្រោះបានសម្រេចខណ:ជនរងគ្រោះព្យួរកាបូបនោះនៅកម៉ូតូ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីថ្ងៃរសៀល ថ្ងៃសៅរ៍ទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៩៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឈឿន ហួរ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្លូវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូចេញពីផ្ទះ ទៅហៅជាងឲ្យមកជួយរៀបតុទូរ ដោយយកកាបូបយួរដៃព្យួរ និងករម៉ូតូលុះជិះដល់កន្លែងកើតហេតុខាងលើ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកបានធ្វើសកម្មភាពឆក់យកកាបូបយួរដៃ ដែលព្យួរនៅកម៉ូតូបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោលសម្ភារ:បាត់បង់នៅក្នុងកាបូបរួមមាន ទូរស័ព្ទ Iphone11proMax មួយគ្រឿង ទូរស័ព្ទ SamsungGalaxyNote9 មួយគ្រឿងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក លុយថៃ ៥,០០០បាតលុយដុល្លា២០០$លុយខ្មែរ៤០០,០០០៛ កាតធនាគារABAមួយសន្លឹក កាតគ្រីរថយន្តលុចស៊ីស៣៣០មួយសន្លឹក និងកាតគ្រីម៉ូតូចំនួន ២គ្រឿងទៀត ។

ក្រោយពេលកើតហេតុជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់