ព័ត៌មានជាតិ

ឃាត់ប្រុសស្រី ២នាក់ ករណីចែកចាយគ្រឿងញៀន

 

កោះកុង: កម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ចំនួន ០៦នាក់ រថយន្តស៊ីរ៉ែន០១គ្រឿង ដឹកនាំដោយ អនុសេនីយឯក ចន សុខុម មេបញ្ជាការរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណីចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយការបង្រ្កាប ឃាត់ខ្លួនជនសង្សយ័បានចំនួន២នាក់៖
ទី១-ឈ្មោះ អ៊ូ ចម្រើន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ទី២-ឈ្មោះ ឆឺយ ជួម ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ចាប់យកសម្ភារ:វត្ថុតាងរួមមាន៖
ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ម៉ូតូ ZOOMER-X ០១គ្រឿង លេខតួ+លេខម៉ាស៊ីនMLHJF3826E5087131 ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន ពណ៌ស ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ កំពុងអនុវត្តតាមនីតិវិធី៕

មតិយោបល់