ព័ត៌មានជាតិ

ភ្លៀង​មួយ​មេ​ធំ លិច​ក្រុង​ប៉ោយ​ប៉ែត ឯ​ពលរដ្ឋ​នាំគ្នា​ប្រមូល​ឥ​វ៉ាន់​ទៅ​ទី​ទូល​សុវត្ថិភាព​ដោយ​ខ្លួនឯង​

​ក្រុង​ប៉ោយប៉ែត​៖​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ធ្វើអោយ​លិច​ក្រុង​ប៉ោយប៉ែត​នៅ​គ្រប់​ទីកន្លែង បង្ក​ជា​ទឹកជំនន់​ហូរ​កាត់​ចូល​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ចំណតរថយន្ត​មួយចំនួន​ទៀត​ផង ទង្វើ​បែប​នេះ គឺ​ដោយសារ​គ្មាន​ប្រពន្ធ័​បង្ហូរទឹក​គ្រប់​គ្រាន់ ទើប​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ​វា​ងាយ​លិចលង់​យ៉ាងដូច​ឆ្នេះ មិនដឹង​ពេលណា​ទើប​អស់លោក​អាជ្ញាធរ​ចាត់ការ​អោយបាន​ល្អ​នោះ​ទេ​។​
​សូម​បញ្ជាក់​ដែលថា ហេតុ​កា​ដែល​បណ្តាល​អោយ​លិច​ទីក្រុង​ទេសចរណ៏​ប៉ោយប៉ែត​នោះ គឺ​កើតមាន​ចាប់ពី​ម៉ោង​១ រសៀល រហូតដល់​ម៉ោង​៦​ល្ងាច ក្នុង​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ ដែល​គេ​បាន​សង្គេតឃើញថា ទឹកភ្លៀង​បាន​ធ្លាក់​មក​ជោកជាំ យ៉ាងកំហុក ស្រោចស្រប់​ពេសពេញ​ក្នុងក្រុង​ប៉ោយ​ប៉ែត បណ្តាល​អោយ​ចរន្តទឹក ហៀ​ហូរ​ចាក់​ទៅ​ក្នុង​តំបន់ ដែល​មាន​អូរ និង​ស្ទឹង ស្ទើតែ​មិន​ទាន់ សំណាង​ល្អ​ផង​ដែរ ដែល​មេឃ​ឆាប់​រាំង​ទៅវិញ បើ​ពុំនោះ​ទេ​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​និង​ផ្លូវ​ប៉េតុង រួម​ទាំង​ផ្លូវ​ជាតិ​លេខ​៥​ទៀត​នោះ ប្រាកដ​ជា​រង​នៅ​កា​លិចលង់​ជា​មិនខានឡើយ​។​
​គួ​រំលឹក​ដែលថា កន្លង​ទៅ​លោក​អភិបាលក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​ងោ​ម៉េង​ជ្រួ​ង បាន​ប្រើប្រាស់​គ្រឿង​ចាក់ កាយ​គ្រប់​ប្រពន្ធ័​លូ​ធំៗ ដើម្បី​បញ្ញេះ​ទឹកជំនន់​ដែល​ត្រូវ​និង​មកដល់ នៅក្នុង​ខែ​កញ្ញា​ខាងមុខនេះ ប៉ុន្តែ​សកម្មភាព​កាយ​លូទឹក​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​លើកឡើង​ថា វា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ព្រោះថា ពេល​ភ្លៀង​មក​ម្តងៗ​គឺ​នៅតែ​លិច លំនៅដ្ឋាន​របស់​ពួកគាត់​ដ៏​ដែលៗ​អឹចឹង ចុះ​ទម្រាំ​ទឹកជំនន់​មក​វិញ​ទៀត​នោះ ម្លេះ​ផ្ទះ​របស់​គាត់​អណ្តែត​សំពីងសំពោង ដូច​សំរាម​លើ​ផ្ទៃ​ទឹក​អឹចឹង ។​
​ប្រជាពលរដ្ឋ​ជាច្រើន ដែល​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​សព្វថ្ងៃនេះ បាន​លើកឡើង​ថា មិនដឹង​ពេលណា ទើប​អស់លោក​ចៅហ្វាយក្រុង មាន​យុត្តិ​វិធី កាយ​ប្រពន្ធ័​បង្ហូរទឹក​ដើម្បី​បញ្ជេះ​កាលិចលង់ លំនៅដា្ន​របស់​ពួកគាត់​នៅពេល​ណា​បាន​នោះទេ ប្រជាពលរដ្ឋ​បាន​បន្តទៀតថា គ្រាន់តែ​ភ្លៀង​ធ្លាក់​មក​ម្តងៗ ពួកគាត់​បាន​នាំគ្នា​វិច​បង្វិច ទៅរក​ទី​ទូល​សុវត្ថិភាព​ដោយ​ខ្លួនឯង​ទម្រាំ​ទឹក​ស្រក់​អស់ ទើប​ពួកគាត់​មក​ចូល​លំនៅដ្ឋាន​វិញ ដោយឡែក លោក​អភិបាលក្រុង​ប៉ោយ​ប៉ែត បានបញ្ជាក់​ថា លោក​និង​ខិតខំ​បន្ត​រិះរក​គ្រប់​វិធី និង​តាមដាន​ចរន្តទឹក​ដែល​កក់ស្ទះ នៅតាម​ប្រពន្ធ័​បង្ហូរ​ទឹក​ជាបន្តទៀត ដើម្បី​កុំអោយ​មាន ជំនន់​ទឹកភ្លៀង​រឺ ជំនន់​ទឹក​ហៀ​ហូរ​ចេញពី​ប្រទេស​ថៃ មក​លិចលង់​លំនៅដ្ឋាន ផ្លូវ​សា​ធា​រណះ​និ​ប្រពន្ធ័​ហិត្ថារចនាសម្ព័ន្ធ​ត៏ទៅ​ទៀត​នោះ លោក​ងោ ម៉េង​ជ្រួងបាន​បន្តទៀតថា ក្រោយ​ពី​មានកា​ត្រួតពិនិត្យ​លើ​ប្រពន្ធ័​បង្ហូរទឹក ហើយ​លោក​ក៏​មាន​ផែនកា​ភ្លាមៗ​ផងដែរ ទាក់ទិន​ទៅ​និង​គោលដៅ​សំខាន់​ចំនួន​៣ ដែល​ត្រូវ​ប្រើប្រាស់​គ្រឿង​ចាក់​ចុះ​កាយ​ប្រពន្ធ័​លូ​ទឹក ដូច​មាន​ចំនួន​៣​កន្លែង​ខាងលើ ដើម្បី​ទប់ស្កាត់​កា​លិចលង់​លំនៅ​
​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា ដោយឡែក​លោក​ហ៊ុយ​ឡេង ជា​អាជីវករ​សាងសង់​ផ្ទះល្វែង និង​ផ្សារ​ហ៊ុយ ឡេង​ក្រុង​ប៉ោយ​ប៉ែត បាន​ស្មាក់ចិត្ត​ចូលរួម​ជាមួយ​និង​អាជ្ញាធរ ក្នុងកា​កាយ​មុខទឹក និង​ដាក់លូ​ក្នុង​ចំងាយ​១៥០​ម៉ែត្រ នៅ​ចំណុច​ផ្លូវ​ចូល​អគារ​ថ្មី​តែ​ម្តង ៕​

https://i1272.photobucket.com/albums/y389/domneng/10359912_534127703399072_5594495198945535408_n_zpsf128d6c9.jpg
https://i1272.photobucket.com/albums/y389/domneng/994473_620102478109791_7075881398830422642_n_zpsce2ceb08.jpg
https://i1272.photobucket.com/albums/y389/domneng/10649520_620102504776455_8227890109764851781_n_zps68826128.jpg
https://i1272.photobucket.com/albums/y389/domneng/10649520_620102538109785_6542220361236345419_n_zps64494a7c.jpg
https://i1272.photobucket.com/albums/y389/domneng/20140828_215531_zpsbee160cd.jpg
https://i1272.photobucket.com/albums/y389/domneng/20140828_215523_zps7cbeb4eb.jpg

មតិយោបល់