អនុប្រធានទី២រដ្ឋសភា ជួបសវនាការ ជាមួយគណៈប្រតិភូអង្គការសម្ព័ន្ធអីស្លាមពីភពលោក នៅវិមានរដ្ឋសភាជាតិ កម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែមេសានេះ នៅវិមានរដ្ឋសភាជាតិ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា បានជួបសវនាការ ជាមួយនិងគណៈប្រតិភូអង្គ ការសម្ព័ន្ធអីស្លាមពិភពលោក ដឹកនាំដោយឯកឧត្តមបណ្ឌិត អាប់ឌុលឡោះ អាប់ឌុលមុះសិន អាល់តួគី អគ្គលេខាធិការ អង្គការសម្ព័ន្ធអីស្លាមពិភពលោក ដែលមានចំនួន១១នាក់ ។ នៅក្នុងជំនួបននោះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សូមស្វាគម៍យ៉ាងកក់ក្តៅ ចំពោវត្តមានរបស់ឯកឧត្តម និងគណៈប្រតិភូអង្គការសម្ព័ន្ធ អីស្លាមពិភពលោក នៅលើទឹកដីនៃប្រទេសកម្ពុជា ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បញ្ជាក់បន្តថា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មកថ្នាក់ដឹកនាំទាំងបី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំកសាងអភិវ្ឍន៍ប្រទេស ឲ្យមានការរីកចំរើនគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ដោយឈរលើស្មារតីលើកកំពស់ វប្បធម៌សន្ទនា វប្បធម៌សន្តិភាព ដោយចាត់ទុកមនុស្សទាំងអស់ ក្នុងពិភពលោកជាបងប្អូនរួម ភពផែនដីតែមួយ ទោះបីពួកគេ មានព័ណ៌សម្បុរខុសគ្នាក្តី មានវប្បធម៌ ជំនឿសាសនាផ្សេងគ្នាក្តី ។ សេរីភាពសាសនា ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញនៅកម្ពុជា ជាប្រវត្តិសាស្ត្រ ពុំដែលមាន ការប៉ះទង្គិចគ្នា រវាងសាសនានិងសាសនាទេ នេះជាប្រការមួយដ៍ល្អ ។ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល មានប្រសាសន៍បន្តថា កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក របស់អង្គការសម្ព័ន្ធអីស្លាមពិភពលោក បានចូលរួមចំណែក ជួយឧបត្ថម្ភគ្រប់បែបយ៉ាង ដល់សមាគមអីស្លាមកម្ពុជា ទៅចូលរួមធ្វើបុណ្យហាជ្ជជារៀងរាល់ឆ្នាំ និងបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតឥស្លាម មានឱកាសបន្តការសិក្សា នៅក្រៅប្រទេស និងបានជួយកសាងម៉ាស្ជិត និងសាលារៀន ជូនដល់បងប្អូនឥស្លាមនៅកម្ពុជាផងដេរ ។ នៅក្នងជំនួបពិភាក្សានោះដែរ ឯកឧត្តមបណ្ឌិត អាប់ឌុលឡោះ អាប់ឌុលមុះសិន អាល់តួគី អគ្គលេ ខាធិការ អង្គការសម្ព័ន្ធអីស្លាមពិភពលោក មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមាន ទំនាក់ទំនងគ្នាល្អ ជាមួយប្រទេសអារ៉ាប៊ីសាអីឌីត ។ គោលបំណងរបស់គណៈប្រតិភូ នៃ អង្គការសម្ព័ន្ធអីស្លាមពិភពលោក នៅកម្ពុជានាពេលនេះ ដើម្បីបង្ហាញនូវធាតុពិតរបស់អីស្លាម គឺឃា្លតឆ្ងាយពីអំពើភេរវកម្ម អំពើជ្រុលនិយម ដែលបានកើតឡើងនៅលើពិភពលោក ។ហើយអង្គការសម្ព័ន្ធអីស្លាមពិភពលោក មានការសប្បាយចិត្តយ៉ាងខ្លាំង ដែលបានដឹងពីសេរីភាព សាសនានៅកម្ពុជា និងទំនាក់ទំនងយ៉ាងល្អ រវាងសាសនាមួយ ទៅសាសនាមួយ ដែលមិន មានការរើសអើង ហើយមានការផ្តល់ឱកាសដ៍ល្អ និងការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។សហគមន៍អីស្លាមនៅកម្ពុជា គឺតំណាងឲ្យឥស្លាមទាំងឡាយនៅភាពល្អ ការអត់ឱន នៃការយោគយល់គ្នាពីព្រោះអីស្លាមនៅលើពិភពលោក ត្រូវការភាពសុខដុមរម្យនា ហើយប្រយុទ្ធប្រឆាំងដាច់ខាត អំពើភេរវកម្ម អំពើជ្រុលនិយមផ្សេងៗ នៅក្នុងសហគមន៍ក៍ ដូចជានៅក្នុងពិភពលោកទាំងមូល ៕
ព័ត៌មានជាតិ
មតិយោបល់