ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី០៤ខែមេសា ឆ្នាំ ២០១៦នេះ ថា តាមការតាម និងពិនិត្យ នៃការកើនឡើងនូវកម្រិតស្លែ នៅក្នុងទឹកសមុទ្រ គឺបណ្ដាលមកពីការកើនឡើងនូវសីតុណ្ហភាព ពន្លឺ និងការប្រែប្រួលនូវជីវជាតិចិញ្ចឹមនៅក្នុងទឹកសមុទ្រ ។
ក្រសួងបរិស្ថាន បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្រិតស្លែដែលកើតមាននៅតំបន់ឆ្នេរសមុទ្រកែប បានបាត់ទៅវិញ ស្ទើរតែទាំងស្រុងហើយ ស្ថានភាពទឹកសមុទ្រមានភាពរងថ្លា និងឈានទៅរកភាពប្រក្រតីឡើងវិញ ។
ទោះជាយ៉ាងនេះក្ដី ក្រសួងបរិស្ថាន បានប្រកាសឲ្យប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរដែលទៅ ទស្សនាកម្សាន្តលេងទឹកសមុទ្រនិងបរិភោគអាហារសមុទ្រនៅខេត្តកែបឲ្យ មានការប្រុងប្រយ័ត្នចំពោះការកើននូវកម្រិតជាតិស្លែខុសប្រក្រតី ដែលបណ្ដាលឲ្យទឹកសមុទ្រប្រែពណ៌ទៅជាបៃតង។
ព័ត៌មានជាតិ
មតិយោបល់