ព័ត៌មានជាតិ

មុននេះបន្តិច បុរសម្នាក់ជិះម៉ូតូ ឆ្លងកាត់ស្ពានអាកាស ៧មករា ត្រូវរថយន្តបុក របួសធ្ងន់

ភ្នំពេញ:មិនប៉ុន្មាននាទី មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងរថយន្តបង្ក ជិះរត់គេចខ្លួនបាត់ បណ្តាលឱ្យ ជនរងគ្រោះ ដេកដួលរងរបួសធ្ងន់ធ្ងរ នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុច ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ទល់មុខ វិហារចិន នាវេលាកំឡុងម៉ោង១២ រំលងអធ្រាត ឈានចូលថ្ងៃទី១២ ឧសភា ២០១៦ នេះ។

សាក្សីក្នុងកន្លែងកើតហេតុ បានឱ្យ Post News ដឹងថា ជនរងគ្រោះ ជាបុរសជិះម៉ូតូម្នាក់ឯង ឆ្លងកាត់ស្ពានអាកាស ៧មករា ទិសដៅ ពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ខាងលើនេះ ត្រូវបានរថយន្ត មិនស្គាល់ម៉ាក បើកស្របទិសដៅ បំបុកចំពីក្រោយ បណ្តាលឱ្យជនរងគ្រោះ និងម៉ូតូ កំពុងវិលកង់ ផ្លោងខ្ទាតទៅបោកផ្ទប់នឹងចិញ្ចើមថ្នល់ បណ្តាលឱ្យរងរបួសធ្ងន់។ ប៉ុន្តែអ្វីដែលសំខាន់ គឺមិនទាន់ត្រូវបានអ្នកស្គាល់ ឬសាច់ញាតិបងប្អូន មកមើលនៅឡើយទេ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងព្យាយាមទំនាក់ទំនង តាមមធ្យោបាយ ដែលមានជាប់នឹងខ្លួនជនរងគ្រោះ ទន្ទឹមនឹងរថយន្ត ឃ្លីនិកឯកជន បានដឹកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ឃឹម រ៉ានី ស្របពេលសមត្ថកិច្ច យកម៉ូតូ ស្លាកលេខ ភ្នំពេញ 1BU-6805 ស៊េរី ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ មករក្សាទុក ទីកន្លែងមានសុវត្ថិភាព ផងដែរ៕

photo_2016-05-12_00-23-33 photo_2016-05-12_00-23-35 photo_2016-05-12_00-23-37 photo_2016-05-12_00-23-40

មតិយោបល់