ភ្នំពេញៈ យុវជន២ក្រុម បើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសចូលពេទ្យទាំងសងខាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ទាំង២ក្រុម និងម៉ូតូ២គ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារ ក្នុងបុរីពិភពថ្មីចំការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលឃាត់ខ្លួន យកមកសួរនាំទាំង២ក្រុមនោះ ទី១ឈ្មោះ ធូ សុធា ភេទប្រុស អាយុ១៧ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសស្រាល និងម្នាក់ទៀតមានឈ្មោះ ហេង តេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសធ្ងន់ ធ្លាយមាត់និងត្រចៀក ហូរឈាមស្រោចខ្លួន ត្រូវបានបញ្ជូនទៅពេទ្យបាយ័ន។
ដោយឡែកខាងយុវជនដែលមានគ្នា៣នាក់ ១មានឈ្មោះ ម៉ៅ សុផាតរ៉ូសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រងរបួសបែកក្បាល ត្រូវបានក្រុមគ្រួសារយកទៅពេទ្យឯកជន ដេរចំនួន១១ថ្នេរ ទី២.ឈ្មោះ ស៊ុ សុវណ្ណរត័្ន ភេទប្រុស អាយុ១៧ មុខរបរកម្មករធ្វើរោងបុណ្យ ស្នាក់នៅ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រងរបួសដៃខាងឆ្វេង ស្រាល និងទី៣.ឈ្មោះ ភារម្យ បុព្វតា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ៣ ផ្ទះលេខ១៥៣ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ អត់មានរងរបួស។
សមត្ថកិច្ចបានបន្តថាយុវជនទាំង២ក្រុម ធ្លាប់វាយគ្នាម្ដងមកហើយ កាលពីថ្ងៃទី៦ ខែមីនា ដោយសារខាងដែលមានគ្នា៣នាក់ ជិះម៉ូតូប៉ះខាងភាគី២នាក់ លុះដល់ថ្ងៃកើតហេតុខាងលើ ក្រុមយុវជនដែលមានគ្នា២នាក់ ចូលមកក្នុងបុរីភពថ្មី មកហូបមីឆាស្រាប់តែខាងយុវជនដែលមានគ្នា៣នាក់ឃើញ ក៏បានស្ទុះទៅវាយទើបមានការវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរងរបួសទាំងសងខាងទៅពេទ្យរៀងខ្លួន។
ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនយុវជនទាំង២ក្រុមមកសាកសួរនៅប៉ុស្តិ៍នគរបាលដង្កោ ដោយឲ្យភាគីទាំង២ សម្របសម្រួលគ្នាជាច្រើនម៉ោង ដើម្បីបញ្ចប់រឿង តែនៅតែមិនត្រូវគ្នា ដោយសារពេលនោះឪពុកនិងម្ដាយខាងយុវជន បែកក្បាលដេ១១ថ្នេរ ដែលមាន៣នាក់នោះ អាងខ្លួនជាយោធា បានមកស្រែកឡូឡា នៅកន្លែងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ដោយប្រើពាក្យសម្ដីមិនសមរម្យ ជាច្រើនទៅលើម្ដាយនិងយុវជនដែលមានគ្នា២នាក់មិនគួរឲ្យចង់ស្ដាប់ ទើបសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/4jdY14YSkwo
មតិយោបល់