កំពង់ឆ្នាំងៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2I-2229 បើកបរក្នុងល្បឿនលឿន ប៉ះម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ ប៉ើងជាច្រើនម៉ែត្រ រងរបួសធ្ងន់ ចំណែករថយន្តបង្ក បានបើកគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២ ជាង រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថា ក្រោយពីបង្កហេតុ រថយន្តបង្ក ត្រូវគេដេញចាប់បាននៅចំណុចមុខអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់