ព័ត៌មានជាតិ

មនុស្ស ២នាក់ រងរបួសធ្ងន់ ករណីបើកម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន

តាកែវ: នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១និង៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងត្រង់ចំណុចភូមិក្ដីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវ1TK1 ចន្លោះគីឡូម៉ែត្រលេខ៤-៥ រវាងម៉ូតូ និងម៉ូតូ បើកបរស្របទិសគ្នាពីជើងទៅត្បូង។

ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GF-8639 បើកបរដោយឈ្មោះ ស៊ីម លីណា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្ដីតាហុក ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសក្បាលធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស ធ្វើដំណើរពីជើងទៅត្បូង រួចបត់ឆ្វេង (មិនពាក់មួកសុវត្ថិភាព)។
ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FD-1279 អ្នកបើកបរឈ្មោះ អ៊ី គីមជីង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ រងរបួសហើមឆ្អឹងដងកាំបិត បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បត់ឆ្វេងមិនប្រយ័ត្ន។

ករណីនេះកម្លាំងជំនាញបាននិង កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់