ព័ត៌មានជាតិ

Update៖អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវិហារសួគ៍

កណ្តាលៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋទាំងស្រុង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិវិហារសួគ៍ខាងត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ង៉ូវ សៀកហេង ភេទស្រី អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្នុងនោះសម្ភារៈដែលខូតខាតរួមមាន ផ្ទះឈើ១ខ្នង ធ្វើអំពីឈើរនាបឫស្សីប្រក់សង្ក័សី ទំហំ៦គុណ៥ម៉ែត្រ កម្ពស់៦ម៉ែត្រ,ថ្នាំជក់៣០០គីឡូក្រាម,លុយខ្មែរចំនួន១០លាន៥០ម៉ឺនរៀលនិងលុយដុល្លាចំនួន៥០០ដុល្លារ និងខោអាវ ស្លៀកពាក់ អង្ករដំណើម១០០គីឡូក្រាម។

ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្តាលឲ្យឆេះ គឺដោយសារតែម្ចាស់ផ្ទះ អុចចង្កៀងបំភ្លឺទុកចោលដោយមិនបានពន្លត់ ហើយចេញទៅលក់ថ្នាំជក់ លក់នំ នៅផ្សារវិហារសួគ៌ ក៏បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង ។ លុះដល់ម៉ោងកើតហេតុខាងលើ ក្មួយស្រីរបស់ជនរងគ្រោះ ឈ្មោះ អេង លីមឆេង បានតេប្រាប់ថា ភ្លើងឆេះផ្ទះ ទើបម្ចាស់ផ្ទះបានដឹង ក៍ត្រលប់ដល់ផ្ទះ ស្រាប់តែភ្លើងកំពង់តែឆេះ ហើយបានអ្នកស្រុកជួយពន្លត់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍និងកម្លាំងនគរបាលដ្ឋានផ្នែកសណ្ដាប់ធ្នាប់ អគ្គិភ័យ ស្រុកខ្សាច់កណ្ដាល បានយកឡានទឹកមកជួយសង្គ្រោះពន្លត់ រហូតរលត់អស់តែម្ដង៕

https://youtu.be/yacI8ePlEms

មតិយោបល់