ព័ត៌មានជាតិ

ឃាត់មនុស្ស៣៥នាក់ ស្រី៤នាក់ ក្នុងថ្ងៃសិទ្ធនារីអន្តរជាតិ

ភ្នំពេញ: យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន​១៩ករណី ឃាត់មនុស្ស ៣៥នាក់ក្នុងនោះស្រី៤នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៥ករណី ឃាត់ ២៥នាក់ ក្នុងនោះមានស្រី០នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ៤ករណី ឃាត់ ១០នាក់ ក្នុងនោះមានស្រី០៤នាក់និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន (ice)= ២,៨៣ក្រាម, ១កញ្ចប់ធំ និង១៣កញ្ចប់តូច។

លទ្ធផលដែលបង្ក្រាប់ហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣៥នាក់និងវត្ថុតាង១ចំនួននេះមានការចូលរួម ៧អង្គភាព៖ ១.បន្ទាយមានជ័យ ២.កំពង់ចាម ៣.កណ្ដាល ៤.កំពត ៥.សៀមរាប ៦.ព្រៃវែង ៧.រាជធានីភ្នំពេញ៕

មតិយោបល់