កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមដោយបានការអនុញ្ញាតពីឯកឧត្តមវង្សប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមនិងដោយបានការណែនាំអំពីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃដឹកនាំដោយលោកឧត្តមសេនីយ៏ត្រីជីវសេងរស់ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញារក្សាទុកជួញដួរដោយខុសច្បាប់នូវសារធាតុញៀន(ជាមុខសញ្ញាមានដីកា)ចំនួន០១ករណីដោយប្រើវិធានរដ្ឋបាលចំហ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២១សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះផៃសីហាភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែររស់នៅភូមិស្វាយជូឃុំឫស្សីកែវស្រុកព្រែកប្រសព្វខេត្តក្រចេះ។ជនសង្ស័យជាជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១៦ចុះថ្ងៃទី០២ខែមីនាឆ្នាំ២០២១ចេញដោយលោកធន់ដារិទ្ធចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន២កញ្ចប់ធំ(ទម្ងន់២០៣៧.៧១ក្រាម)ទាំងសំបក,ទូរស័ព្ទចំនួន០២គ្រឿង។
បន្ទាប់មកនៅថ្ងៃដដែលនោះផងដែរដោយបានការអនុញ្ញាតពីថ្នាក់ដឹកនាំខាងលើសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវករណីខាងលើរួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួនបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ទៀតឈ្មោះវ៉ានភត្រាភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកសិករទីលំនៅភូមិជ្រោយអំពិលឃុំចំបក់ស្រុកព្រែកប្រសព្វខេត្តក្រចេះនិងឈ្មោះឪកគីណាលភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មករជនជាតិខ្មែរទីលំនៅភូមិតាម៉ៅឃុំតាម៉ៅស្រុកព្រែកប្រសព្វខេត្តក្រចេះ។អ្នកទាំង០២នាក់ខាងលើជាមុខសញ្ញាជួញដូរដែលមកទិញថ្នាំញៀនពីឈ្មោះផៃសីហាយកទៅលក់បន្ត។
បន្ទាប់ពីធ្វើការឃាត់ខ្លួនឈ្មោះផៃសីហាបានហើយក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនដែលបានទូរស័ព្ទមកឈ្មោះផៃសីហារកទិញថ្នាំញៀនសមត្ថកិច្ចក៏បានឃាត់ខ្លួនបានចំនួន១៣នាក់បន្ថែមដកហូតវត្ថុតាង:ទូរស័ព្ទដែលជនសង្ស័យធ្វើការទំនាក់ទំនងទិញថ្នាំញៀនបានចំនួន១២គ្រឿង។
ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី៕
មតិយោបល់