ព័ត៌មានជាតិ

ទុកចោលមួយយប់ ! ព្រឹកឡើងបាត់រថយន្ត នៅម្តុំដំបូលខៀវ ផ្លូវវេងស្រេង

ភ្នំពេញ: បុរសម្នាក់ទុករថយន្ត នៅតារាងបាល់ម្តុំដំបូលខៀវ ស្រាប់តែព្រឹកឡើងមកមើលរថយន្ត បំណងដើម្បីដឹកទឹកបរិសុទ្ធ ស្រាប់តែមិនឃើញរថយន្ក ក៏ផ្អើលឆោឡោ រួចមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាព្រឹកម៉ោង ៥ជាង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសដែលបាត់រថយន្តនោះ មានឈ្មោះ ឡាយ ចិន្តា អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរលក់ទឹកសុទ្ធ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តដែលត្រូវចោរលួចយកទៅនោះម៉ាក ភីកអាប់ ប្រភេទដឹកទំនិញធុនតូចពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-0996 ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះខាងលើបានចតរថយន្តទុកចោលនៅកន្លែងតារាងបាល់ នៅកន្លែងកើតហេតុខាងលើ ហើយដើរទៅបន្ទប់ជួលបាត់មួយយប់ លុះម៉ោង៥ជាងព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ស្រាប់តែមិនឃើញរថយន្តក៏មានការភ្ញាក់ផ្អើលតែម្តង ។

ក្រោយពេលកើតហេតុនៅម៉ោង ៨និង៥០នាទី ទើបជនរងគ្រោះមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ៕

https://youtu.be/_pHxBpys9m0

មតិយោបល់