ភ្នំពេញៈ នេះជាលើកទី៣ ដែលគណៈបញ្ជាការកងឯកភាពខណ្ឌទួលគោក ធ្វើការវាយកម្ទេចទូហ្គេមជាច្រើន ក្រោយពីធ្វើការចុះបង្រ្កាបនិងចាប់រឹបអូសកាលពីពេលកន្លងទៅ នាវេលាម៉ោង៨:២៥នាទី ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រភពបានឲ្យដឹងថា ទូហ្គេមដែលត្រូវវាយកម្ទេចរួមមាន ទូហ្គេមបាញ់ត្រីចំនួន១២ និងទូហ្គេមបៀចំនួន១០ទូ ត្រូវបានអាជ្ញាធរខណ្ឌទួលគោលវាយកម្ទេចចោល។
គួររំលឹកផងដែរទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕
មតិយោបល់