ព័ត៌មានជាតិ

កកស្ទះចរាចរណ៏ ស្ទើររាល់ថ្ងៃនៅទួលសង្កែ ធ្វើឲ្យពលរដ្ឋក្តៅក្រហាយ ពេលធ្វើដំណើរ

ភ្នំពេញ: ជារៀងរាល់ថ្ងៃមានការកកស្ទះចរាចររាល់ថ្ងៃ មិនថាតែពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចនោះទេ ដែលស្ថិតនៅត្រង់ចំណុចផ្សារតូច គេឃើញថាមានកកស្ទះជារៀងរាល់ពេល ខណៈដែលមិនមានអាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់មកពិនិត្យមើលនោះឡើយ ដោយទុកឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ មកសម្រួលចរាចរជំនួសអាជ្ញាធរ និងសមត្ថកិច្ចទៅវិញ ។ ទីតាំងផ្សារតូច ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៨ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់ធ្វើដំណើរកាត់ផ្លូវនេះ ឃើញថា មានសភាពកកស្ទះជារៀងរាល់ម៉ោងរាល់ពេល ដោយសារតែមិនមានអាជ្ញាធរ និងសមត្ថកិច្ចណាម្នាក់មកសម្រួលចរាចរនោះឡើយ តែបែបជាឃើញបុរសម្នាក់ពុំមានស្លៀកសំលៀកបំពាក់ទេ ដោយរូបគាត់បានស្លៀកតែក្រមា ហើយមិនមានពាក់ស្បែកជើងទៀត បានមកសម្រួលចរាចរជំនួសអាជ្ញាធរ និងសមត្ថកិច្ចទៅវិញ។

ប្រជាពលរដ្ឋបានបានសួរសំនួរថា “តើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមានបានចុះមកពិនិត្យមើល និងសម្រួលចរាចររាល់ថ្ងៃរាល់ពេល ដូចបុរសម្នាក់ខាងលើនេះទេ ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចាញឈ្មោះ បានប្រាប់ឲ្យដឹង រាល់ថ្ងៃ រាល់ពេល មិនដែលឃើញសមត្ថកិច្ចណាម្នាក់មកសម្រួលចរាចរទេ បែបជាទៅអង្គុយផឹកកាហ្វេទៅវិញ ដោយទុកឲ្យបុរសម្នាក់មកសម្រួលចរាចរជំនួសសមត្ថកិច្ចទៅវិញ ។

ប្រជាពលរដ្ឋបានបន្តទៀត រាល់ថ្ងៃនេះ គេសង្កេតឃើញថា បុរសម្នាក់នេះ តែងតែមកសម្រួលចរាចរជារៀងរាល់ពេល ដោយពុំមានពាក់អាវទេ គាត់ស្លៀកតែក្រមា ហើយពុំមានស្បែកជើងនោះទេ៕

photo_2016-05-12_08-48-02 photo_2016-05-12_08-48-01 (2) photo_2016-05-12_08-48-01 photo_2016-05-12_08-48-00 photo_2016-05-12_08-48-04 photo_2016-05-12_08-48-03 (2) photo_2016-05-12_08-48-03

មតិយោបល់