ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំក្រុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ៍ /ដេប៉ូចែកចាយប្រេងឥន្ធនៈ ចំនួន ០៤ ទីតាំង ស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ របស់បណ្តាស្ថានីយ៍/ដេប៉ូចែកចាយទាំង ០៤ផងដែរ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ៍/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០១ ទីតាំង មិនមានអនុលោមភាពផែ្នកបរិមាណ។
ដោយសារនេះ ជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ៍/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
មតិយោបល់