កំពង់ចាមៈ យោងតាមការឲ្យដឹងពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូលឿនទៅបុកគូទរថយន្តធន់ធំមួយគ្រឿង ចំពីក្រោយគូទរថយន្តពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលហូរឈាម ផ្កាប់មុខ បាត់មាត់ឈឹង សង្ស័យថាគ្មានសង្ស័យ ចំណែកអ្នកបើកបររថយន្តបានបើកទ្វារ រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតស្ពានគីហ្សូណា តាមបណ្តោយផ្លូវជាតិលេខ៧ ក្រុងកំពង់ចាម។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់