យោងតាមការចុះផ្សាយរបស់គេហទំព័រ ZDNet បានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងបង្ហាញប្រព័ន្ធដំណើរការ Windows 9 (Throshold) ជាសាធារណៈនៅចុងខែកញ្ញា ឬដើមខែតុលា។
សម្រាប់ការបង្ហាញវត្តមាន Windows 9 នេះ ប្រភពដែលទទួលបានព័ត៌មានបានបញ្ជាក់ថា Microsoft ចេញ Full Version ឬមួយយ៉ាងណានោះទេ ប៉ុន្តែអាចជាលក្ខណៈ Previews ព្រោះថា កន្លងមកមានព័ត៌មានលេចឮមកថា Windows 9 នឹងបង្ហាញខ្លួនពេញលក្ខណៈនៅខែមេសា ឆ្នាំ ២០១៥។
គេនៅមិនទាន់ដឹងថា ហេតុអ្វីបានជា Microsoft ប្រញាប់ចេញ Windows 9 ម្ល៉េះ បើ Windows 8.1 កំពុងតែដំណើរការនាពេលបច្ចុប្បន្ន ប៉ុន្តែប្រភពផ្សេងទៀតបានលើកឡើងថា មកពី Windows 8.1 មិនជោគជ័យ ទើបចេញ Windows 9៕

មតិយោបល់