ភ្នំពេញៈ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិចិន ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលប្រកបមុខរបរជាអ្នកម៉ាស្សាបាតជើង ជាលិទ្ធផលបានឃាត់ខ្លួនស្រ្តីជនជាតិចិនចំនួន៥នាក់។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១២២ ចំនួន៣ផ្ទះ ភូមិ៦ ក្រុម១៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យហាងម៉ាស្សាទាំង៣ដែលមានយីហោ ស៊ីនអ៊ី ម៉ាស្សាបាតជើង ហាងម៉ាស្សាបាតជើងពេញចិត្ត និងហាងម៉ាស្សាបាតជើងអ៊ីវយ៉ា ដោយឃាត់ខ្លួនបានស្រ្តីចំនួន៥នាក់ដែលគ្មានលិខិតឆ្លងដែនសៀវភៅការងារត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តប្រវេសន៍ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសូមឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេស បានចែងថា ជនបរទេសណា ដែល គ្មានការអនុញ្ញាត ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញាតិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពី៣ ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ជូល ជនបរទេស ដែលគ្មានការអនុញ្ញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឬភ្នាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឬ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហែស ខ្វះការប្រុងប្រយត្ន័ ឬ មិនគោរពបទបញ្ជាត្រូវ ទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ ៕
មតិយោបល់