ព័ត៌មានជាតិ

កម្លោះកម្ពុជាទើបរៀបការជាមួយក្រមុំថៃក្រេបទឹកឃ្មុំបាន១ថ្ងៃ ត្រូវមជ្ជរាជឆក់យកជីវិត

បន្ទាយមានជ័យៈ កម្លោះកម្ពុជាទើបរៀបអាពាហ៍ពិពាហ៍ជាមួយក្រមុំថៃ ក្រេបទឹកឃ្មុំទើបបាន១រាត្រី ត្រូវមជ្ជរាជឆក់យកជីវិត ខណៈបង្រៀនប្រពន្ធបើកបរម៉ូតូ និងប្រុងយកឈុនរៀបការទៅឲ្យគេ ស្រាប់តែជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៌ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម។

តាមការឲ្យដឹងពីក្រុមជួយសង្គ្រោះថា ក្រមុំថៃវ័យ១៧ឆ្នាំម្នាក់ដែលទើបរៀបការ បានជួបឧបប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍សន្លប់ស្តូកស្តឹងលើដងផ្លូវស្រុកអារញ្ញទៅស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ចំណុចផ្លូវកោងក្នុងភូមិឡៅអយ ចំណែកកូនកម្លោះខ្មែរ អាយុ២១ឆ្នាំ បានស្លាប់ភ្លាមៗនៅនិងកន្លែង រួមទាំងឯកសារផ្សេងៗគ្រប់បែបយ៉ាង និងមានប័ណបើកបរទៀតផង។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅពេលព្រឹកបន្ទាប់ពីកូនកម្លោះ និងកូនក្រមុំទើបរៀបការថ្មីថ្មោង ក្រេបទឹកឃ្មុំបានត្រឹមតែ១រាត្រី គឺរៀបការកាលពីថ្ងៃទី៩ឧសភា២០១៦ ព្រឹកឡើងបុរសជាប្តីនាំនាងប្រពន្ធទៅបង្រៀនបើកបរម៉ូតូ ក្នុងគោលបំណងយកឈុតអាពាហ៍ពិពាហ៍ទៅឲ្យគេផង ក៏ជួបគ្រោះអកុសលជិះម៉ូតូទៅបុករថយន្តភីកអាប់ បណ្តាលឲ្យបុរសជាប្តីស្លាប់នៅនិងកន្លែង ឯនាងជាប្រពន្ធរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ករណីខាងលើនេះ សមត្ថកិច្ចស្រាវជ្រាវទើបដឹងថា កូនកម្លោះជាជនជាតិខ្មែរធ្វើការនៅស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ហើយទើបរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំរងគ្រោះខាងលើ ក្រោយពីពួកគេបានស្រឡាញ់គ្នា។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅអគ្គកុងស៊ុលខ្មែរប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីស្រាវជ្រៀវរកសាច់ញាតិទទួលសពយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-12_09-00-44 photo_2016-05-12_09-00-53 photo_2016-05-12_09-00-47 photo_2016-05-12_09-00-58 photo_2016-05-12_09-01-01 photo_2016-05-12_09-00-48 photo_2016-05-12_09-00-50 photo_2016-05-12_09-01-11 photo_2016-05-12_09-00-51 photo_2016-05-12_09-00-46

មតិយោបល់