ភ្នំពេញ: នៅម៉ោងប្រមាណជា៨និង៥៣នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ លោក អ៊ូ វីរៈ បានចូលខ្លួនមកបំភ្លឺតាមដីកាកោះរបស់លោក សៀង សុខ តំណាងអយ្យការ ពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍គណបក្សប្រជាជន។
សូមបញ្ជាក់ថា លោក សុខ ឥសាន ក្នុងនាមជាតំណាងឱ្យគណៈបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដោយប្តឹងលោក អ៊ូ វីរៈ ពីបទ បរិហាកេរ្តិ៍ ដែលផ្តើមចេញពីសម្តីរបស់លោក អ៊ូ វីរៈ ដែលថា “យុទ្ធសាស្ត្រគណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក…”។ “ការដែលគណបក្សប្រជាជនកម្ពុជារវល់គិតគូរបំបាក់ គូប្រកួតប្រជែងនយោបាយតាមរបៀបនេះ នឹងកាន់តែធ្វើឱ្យកាន់តែបាត់បង់ប្រជាប្រិយភាពខ្លាំង ហើយមន្ត្រីនៅក្នុងបក្សនេះមួយចំនួនក៏មិនពេញចិត្ត និងយន្តការនេះដែរ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងតំណាងឱ្យគណបក្សមួយនេះ បានថ្លែងទៅកាន់អ្នសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះថា “គណបក្សប្រជាជនកម្ពុជា ប្តឹងទាមទារសំណងជំងឺចិត្ត ជាទឹកប្រាក់ ចំនួន ៤០០លានរៀលពី លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ”។
មតិយោបល់