ព្រៃវែងៈ លោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្តបានដឹកនាំកិច្ចប្រជុំ ស្តីពីពង្រឹងវិធានការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ដល់មន្ត្រីដឹកនាំថ្នាក់ខេត្តក្រុងស្រុក១៣ និងប៉ុស្តិ៍រដ្ឋបាលទាំង១១៦។
នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំ ស្តីពីពង្រឹងវិធានការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមដល់មន្ត្រីដឹកនាំថ្នាក់ខេត្តក្រុងស្រុក១៣ និងប៉ុស្តិ៍រដ្ឋបាលទាំង១១៦។
ក្នុងពីធីនេះ មានការចូលរួមពីលោកលោកស្រី ស្នងការរង អនុការិយាល័យកណ្តាល ប្រធាន អនុប្រធានការិយាល័យជំនាញ និងអធិការស្រុក ក្រុងទាំង១៣ សរុបចំនួន៧៩ រូប។
លោកឧត្តមសេនីយ៍ស្នងការបានរំឭកនាយនគរបាលគ្រប់ថ្នាក់ឲ្យយកចិត្តទុកដាក់អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការណែនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអភិបាលខេត្ត ដើម្បីគ្រប់មូលដ្ឋានមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅដោយភាពកក់ក្តៅ ស្ថិរភាព និងសុវត្ថិភាព គ្មានការភ័យខ្លាច៕
មតិយោបល់