កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីនារីក្រមុំម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតនៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ សុធីតា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ។
មូលហេតុ មានជំងឺប្រចាំកាយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យនៅនឹងកន្លែងកើតហេតុ រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធនឹងករណីផ្សេងឡើយ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់