ព័ត៌មានជាតិ

បុរសម្នាក់មានសតិមិនគ្រប់ ចងកផ្តាច់ជីវិត!

ឧត្តរមានជ័យៈ មានករណីបុរសម្នាក់មានសតិមិនគ្រប់ ចង.កសម្លាប់ខ្លួន។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ នឿម ឡន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិឃុំកើត។ ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះរូបនេះ មានសតិមិនគ្រប់ទេ មានជំងឺតាំងពីនៅតូច។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចដឹកនាំកម្លាំងជំនាញចុះទៅដល់នឹងកន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯង ដោយពិតប្រាកដមែន រួចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់