ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ ការវាយប្រហារគ្រាប់បែក នៅប្រទេសអ៊ីរ៉ាក់ អ្នកស្លាប់កើនទ្បើងដល់ ៨៨នាក់

អ៊ីរ៉ាក់ៈ រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ បន្ទាប់ពីការវាយប្រហារគ្រាប់បែក ក្នុងរថយន្តមួយ នៅទីប្រជុំជន ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានកើនឡើងដល់ ៨៨នាក់ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

ក្នុងឧប្បតិហេតុផ្ទុះនេះ បានបំផ្លាញតូបលក់ជាច្រើន និងរថយន្តជនស៊ីវិល ព្រមទាំងបណ្ដាលឲ្យខូចខាតហាងនៅក្បែរនោះ និងអគារជាច្រើនផងដែរ។

អ៊ីរ៉ាក់បច្ចុប្បន្ន ត្រូវបានទទួលរងរលកនៃអំពើហិង្សា ចាប់តាំងពីក្រុមរដ្ឋអ៊ិស្លាម (IS) បានកាន់កាប់ផ្នែកខ្លះនៃតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនាឆ្នាំ២០១៤។

គួរបញ្ជាក់ផងដែរ បើតាមរបាយការណ៍បេសកកម្មជំនួយ របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ ហៅកាត់ថា (UNAMI) បានប៉ាន់ប្រមាណថា មានជនជាតិអ៊ីរ៉ាក់ ៧៤១នាក់បានស្លាប់ និង ១,៣៧៤នាក់ទៀត បានរងរបួស ក្នុងអំពើភេរវកម្មហិង្សា និងជម្លោះប្រដាប់អាវុធ ក្នុងខែមេសា នៅទូទាំងប្រទេសអ៊ីរ៉ាក់៕

5732fbdac3618897638b458b baghdad-car-bombing-11-may-3

មតិយោបល់