ព័ត៌មានជាតិ

រថយន្តបង្កបន្សល់ទុកផ្លាកលេខនៅកន្លែងកើតហេតុ បន្ទាប់ពីបុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងរងរបួស

កំពង់ស្ពឺ: នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រថយន្តបុកម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់២របួស២ នៅលើផ្លូវក្រាលកៅស៊ូ ពីព្រៃរមៀត ទៅក្រាំងដីវ៉ាយត្រង់ចំណុចភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តបង្ក១គ្រឿង មិនស្គាល់ម៉ាក ពាក់ផ្លាកលេខកំពងស្ពឺ 3A-2592 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GJ-0515 សណ្តោងរ៉ឺម៉ក (ជិះគ្នា៤នាក់) បើកបរដោយឈ្មោះ ឆោម ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិជ្រៃសែនជ័យ ឃុំ តាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អ្នកជិះលើកន្ទុយរ៉ឺម៉ក១-ឈ្មោះ ឆ្លាត ថាង ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាប្រពន្ធ ២-ឈ្មោះ ចយ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូន អ្នកបើកបរម៉ូតូ ៣-ឈ្មោះ អ៊ុន ប៊ុនធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដែលបើកបរបញ្រ្ចាសទិសគ្នា ។

ករណីខាងលើនេះ បណ្តាលឲ្យភាគីខាងម៉ូតូរ៉ឺម៉ក ស្លាប់មនុស្ស និងខូចខាតសម្ភារ:៖ មនុស្សស្លាប់២នាក់ មានស្រ្តីម្នាក់ របួសធ្ងន់២នាក់ ម៉ូតូរ៉ឺម៉ក ខូចខាត១គ្រឿង ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំពោះអ្នកបើកបររថយន្តមិនស្គាល់ម៉ាក បានបន្សល់ទុកនៅផ្លាកលេខនៅនឹងកន្លែងកើហេតុ ហើយបានបើកគេចទៅទិសខាងជើងបាត់ ។ វត្ថុតាងសមត្ថកិច្ចបានយកទៅរក្សារទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងសំរោង ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់រថយន្តបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់