ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកបើកទូកដរនិងដាក់កំណល់រថយន្ត បន្ទាប់ពីមានរថយន្តលុចស៊ីស ធ្លាក់ទឹក ស្លាប់៧នាក់

(កណ្តាល): លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំ កម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក ចុះបន្ត ការស៊ើបអង្កេត ករណីបើករថយន្តធ្លាក់ ពីលើទូកដរ និងបានការអនុញ្ញាតិពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្ដាល ឲ្យឃាត់ខ្លួន ឈ្មោះស៊ិន រតនា ហៅខុង ភេទប្រុស អាយុ២៤ឆ្នាំ (អ្នកបើកទូកដរនិងដាក់កំណល់រថយន្ត) មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នាម៉ោង១០ព្រឹក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា មានករណីបើករថយន្តធ្លាក់ ពីលើទូកដរ បណ្ដាលស្លាប់មនុស្ស៧នាក់ ប្រុស៥នាក់ ស្រី២នាក់ ក្នុងនោះក្មេង៥នាក់ កើតហេតុនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ម៉ោងជាង៧យប់ នៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

 

រថយន្តខាងលើលើនេះ ជារថយន្តលុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2F-9169 ធ្វើដំណើរពីសង្កាត់ថ្នូរ នៅផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពប ត្រឡប់ទៅផ្ទះវិញ មកឆ្លងដរព្រែកអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ទៅត្រើយ ខាងលិច។ 
ដោយនៅក្នុងរថយន្តនោះ មានគ្នា១១នាក់ ក្មេង6នាក់ ៖1-ឈ្មោះវឿង ភេទប្រុស អាយុ35 ឆ្នាំស្លាប់ ។ 2-ឈ្មោះសឿន សុវណ្ណារីទ្ធ ភេទប្រុស អាយុ7ឆ្នាំស្លាប។ 3-ឈ្មោះគឿន សុវណ្ណារាជ ភេទប្រុស អាយុ4ឆ្នាំស្លាប់។ 4-ឈ្មោះរ៉ាក់ ឆៃណារ៉ា ភេទប្រុស អាយុ12ឆ្នាំស្លាប់។ 5-ឈ្មោះវឿន គីមឡាង ភេទស្រី អាយុ13ឆ្នាំស្លាប់។ 6-ឈ្មោះចាន់ថន រចនា ភទស្រី អាយុ8ឆ្នាំស្លាប់។ 7-ឈ្មោះខន ឡេន ភេទស្រី អាយុ35ឆ្នាំស្លាប់។ 8-ឈ្មោះផ្លុំ ចាន់ថន ភេទប្រុស អាយុ36ឆ្នាំ នៅរស់។ 9-ឈ្មោះខន ប្រាំង ភេទស្រី អាយុ28ឆ្នាំ នៅរស់។ 10-ឈ្មោះវឿន គីមហុង ភេទស្រី អាយុ3ឆ្នាំនៅរស់។ អ្នកទាំង10នាក់ រស់នៅភូមិលេខ1 ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា។  

 

មូលហេតុៈ អ្នកទាំង១១នាក់ បានធ្វើដំណើរចេញពីសង្កក់ថ្នូរនៅ ផ្សារព្រែកតាជន ភូមិខ្ពបលើ ឃុំខ្ពបដោយអ្នកបើកបរ បានផឹកគ្រឿង ស្រវឹងអស់ពីរកំប៉ុង ពេលបើកចុះទូកដរអុងប៉ាង ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល អ្នកដែលនៅរស់៣នាក់ បានចុះពីរថយន្ត បន្ទាប់មកអ្នកបើកបររថយន្តបានបើករថយន្តចុះទូកដោយជាន់ហ្គែរខ្លាំងលើសល្បឿនរថយន្ត ក៏ឡើងលើកំណល់ ធ្លាក់ទឹកតែម្ដង ហើយអ្នកបើកក៏ចេញតាមទ្វារ ដោយកញ្ចក់បើកស្រាប់ ក្រៅពីនោះ ឈ្លក់ទឹកស្លាប់ទាំងអស់៧នាក់។ ចំពោះអ្នកបើកបរ សមត្ថកិច្ចបានឃាត់ខ្លួន កសាងសំណុំរឿង បញ្ជួនទៅតុលាការ៕

   
    
    
    
    
    
   

មតិយោបល់