ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កំពតៈ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំសម្របសម្រួលដោយលោក មុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ត្រី លក ញ៉ាវ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន២កន្លែងផ្សេងគ្នា នៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាង ទី១ឈ្មោះ អ៊ួន មឿន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត (ជាអ្នកជួញដូរ)។ទី២ឈ្មោះ ស លីហ្វើន ភេទប្រុស អាយុ១៧ឆ្នាំស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាអ្នកជួញដូរ)។ទី៣ឈ្មោះ លឹម សំណាង ហៅស្វិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត (ជាអ្នកជួញដូរ) ទី៤ឈ្មោះ ជា វ៉ាន់នេត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ (ជាអ្នកប្រើប្រាស់)។ទី៥ឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត (ជាអ្នកប្រើប្រាស់)។ ទី៦ឈ្មោះ ឈុន ដានីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកប្រើប្រាស់) និងជនសង្ស័យទី៧ឈ្មោះ ភូ ស្រីម៉ាន់ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិអូរចំនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច (ជាអ្នកប្រើប្រាស់)។

ក្រោយពីការឃាត់ខ្លួនបានសមត្ថកិច្ចឆែកឆេរ រកឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ ក្នុងនោះតូច១កញ្ចប់ ,ថង់ផ្លាស់ស្ទិចមួយចំនួន រួមនិងឧបកណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន២កំផ្លេ។ បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ ត្រូវបានជំនាញ ឃុំខ្លួនបណ្តោះអាសន្ននិង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន គ្រឿងញៀន photo_2016-10-28_11-49-14

មតិយោបល់