ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងករណីហិង្សាមូលហេតុឌឺដងដាក់គ្នាជនសង្ស័យយកដុំថ្មគប់បណ្តាលអោយជនរងគ្រោះរងរបួស នៅស្រុកអង្គស្នួល…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ករណី៖ ហិង្សា និងធ្វេីឱ្យខូចខាតដោយចេតនា(បង្កដោយក្មេងទំនេីង)
-កើតហេតុ៖ នៅថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២៣​ នៅវេលាម៉ោង១៦ និង៣០នាទី។
-ចំណុចកើតហេតុ: នៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
+ជនរងគ្រោះចំនួន០២នាក់ ប្រុស
១-ឈ្មោះ​ សួន វិបុល ហៅចេ ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ ព្រូឡាន រស់នៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
២-ឈ្មោះ រុន សុខហេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិពង្ររ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
+ជនសង្ស័យ:​ ចំនួន ០៨នាក់​ ប្រុស​ (ឃាត់​ខ្លួន​០៤នាក់​ ថ្ងៃទី១៥.១០.២០២៣)។
១-ឈ្មោះ​ ផាន ចន្ថា ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្ដកណ្ដាល​ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)​។
២-ឈ្មោះ ខន ចាន់មន្នី ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មករ រស់នៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)​។
៣-ឈ្មោះ​ ឈិន ឈួន ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)​។
៤-ឈ្មោះ​ កន កម្សត់ ភេទប្រុស​ ជនជាតិខ្មែរ​ មុខរបរកម្មករ រស់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ ឃាត់ខ្លួន គ្មានសារធាតុញៀនក្នុងទឹកនោម(-)​។
៥-ឈ្មោះ​ សឿន វណ្ណដេត ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរកម្មករ នៅភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ (គេចខ្លួន មេក្លោង​)។
៦-ឈ្មោះ​ ឈិន ស៊ីថេត ភេទប្រុស​ អាយុ១៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ រស់នៅ​ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល​ ខេត្ត​ កណ្តាល​ (គេចខ្លួន​)​ ។
៧-ឈ្មោះ​ ភាព ភស្ភ័ ភេទប្រុស​​ ជនជាតិខ្មែរ​មុខរបរមិនពិតប្រាកដ​ រស់នៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ (គេចខ្លួន)។
៨-ឈ្មោះ​ ខេន សុខណាន​ ​ភេទប្រុស​ នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ រស់នៅ​ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ (គេចខ្លួន​)។
+សម្ភារ:ចាប់យក៖ ដំបងមែកឈើប្រវែងប្រហែល១,៧០ម៉ែត្រ ចំនួន០៣ដើម និងដុំថ្មចំនួន១០ដុំ ជារបស់ជនសង្ស័យ ។
+ផលប៉ះពាល់៖
១-ជនរងគ្រោះឈ្មោះ សួន វិបុល ត្រូវរបួសគុម្ពត្រចៀកខាងស្តាំ០១ដុំថ្មបណ្តាលឱ្យហើម ត្រូវកំភួនដៃស្តាំ០១ដុំថ្មបណ្តាលឱ្យរលាត់ចេញឈាម និងខូចខាតម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-5008 បែកកុងទ័រ បាក់ក្បាំងផ្នែកខាងស្តាំ និងដាច់កាតតាប៊ូខាងក្រោយ ។
២-ជនរងគ្រោះឈ្មោះ រុន សុខហេង មិនរងរបួសទេ តែខូចខាតម៉ូតូម៉ាកនិច ពណ៌ស-ខៀវ ផលិតឆ្នាំ2019 ពាក់ផ្លាកលេខ កណ្តាល 1AB-1563 បែកកុងទ័រ បែកចង្កៀងខាងមុខ និងដាច់កាតតាប៊ូខាងមុខ ។
#សភាពរឿងហេតុ
– នៅថ្ងៃទីខែឆ្នាំវេលាម៉ោង​កើតហេតុជនរងគ្រោះទាំង០២នាក់ បានជិះម៉ូតូរបស់ខ្លួនម្នាក់០១គ្រឿងចេញពីផ្ទះមិត្តភ័ក្កនៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ធ្វើដំណើរទៅលេងវត្តភ្នំបាសិទ្ធខាងត្បូង។ ពេលជិះឡើងលើភ្នំបានពាក់កណ្តាលផ្លូវ ជនរងគ្រោះទាំង០២នាក់ក៏គិតថាស្ងាត់មិនសូវមានមនុស្សមកលេងហើយក៏បបួលគ្នាជិះត្រឡប់មកក្រោមវិញ ភ្លាមនោះស្រាប់តែមានបក្ខពួកជនសង្ស័យបានរើសដុំថ្មគប់សំដៅទៅលើជនរងគ្រោះទាំង០២នាក់ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះ សួន វិបុល រងរបួស​ ហើយបក្ខពួកជនសង្ស័យផ្សេងទៀតបានទាញយកដំបងមែកឈើរត់សំដៅវាយទៅលើជនរងគ្រោះ តែជនរងគ្រោះបានផ្តួលម៉ូតូចោលហើយរត់រកឱ្យគេជួយ ។ ដោយបក្ខពួកជនសង្ស័យបានឃើញជនរងគ្រោះផ្តួលម៉ូតូចោល ក៏នាំគ្នាយកដុំថ្ម និងដំបងវាយទៅលើម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាតយ៉ាងដំណំ ​រួចគេចខ្លួនអស់បាត់ទៅ។
-លុះដល់ព្រឹកថ្ងៃទី១៥.១០.២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម​ កម្លាំងប៉ុស្តិ៍ម្កាក់ និងកម្លាំងប៉ុស្តិ៍ទួលព្រេជ បានសហការជាមួយកម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៌ស្រុក​ បានចុះទៅដល់កន្លែងកេីតហេតុ​ ធ្វេីការស្រាវជ្រាវទើបកំណត់មុខសញ្ញាបាន តាមរកឃាត់ខ្លួនជនសង្ស័យនិងបក្ខពួកបានជាបន្តបន្ទាប់​ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ សួរនាំបន្ត។
-នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីសកម្មភាព​ យកដំបងមែកឈើ និងយកដុំថ្មគប់ទៅលេីជនរងគ្រោះ​ និងវាយម៉ូតូរបស់ជនរងគ្រោះប្រាកដមែន​ មូលហេតុ​ ជនសង្ស័យ​ឃេីញជនរងគ្រោះឌឺដងដាក់ខ្លួន។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញ​ កំពុង​កសាង​សំណុំ​រឿង​តាមនីតិវិធីច្បាប់​។

មតិយោបល់