ព័ត៌មានជាតិ

Fisrt News៖ រថយន្តមួយគ្រឿងកិនបុរសម្នាក់ជាប់ខាងក្រោមកង់ នៅគល់ស្ពានទឹកថ្លា​

កណ្តាលៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលមកពីរថយន្តមួយគ្រឿង បានបើកទៅបុកនិងកិនបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំជាង បណ្តាលឲ្យជាប់ខាងក្រោមកង់រថយន្ត មិនដឹងថាស្លាប់ឬក៏រស់ កំពុងតែត្រូវបានប្រជាពលរដ្ឋនាំគ្នាលើករថយន្តនោះឡើងដើម្បីជួយសង្គ្រោះផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានទឹកថ្លា តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់